ថ្ងៃសៅរ៍៩កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ខែ ធ្នូ ឆ្នាំ ២០១៩ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល និងមន្ត្រីទទួលផ្នែកផលិតកម្ម ស្រុកតាលោ សែនជ័យបានចុះជួបលោកមេឃុំ ផ្ទះរុង និងលោកអភិបាលស្រុកតាលោសែនជ័យដើម្បីពិភាក្សាអំពី៖១.ស្ថានភាពជំងឺអុតក្តាមគោ~ក្របី ២.ពង្រឹងការងារភ្នាក់ងារសុខភាពសត្វភូមិ ៣.វិធានការទប់ស្កាត់ជំងឺFMDនិងពង្រឹង-ជម្រុញការចាក់ វ៉ាក់សាំងFMD និងសារទឹក ។ លោកប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាលបានរាយការណ៍អំពីស្ថានភាពជំងឺ អុតក្តាម នៅស្រុកតាលោសែនជ័យ(ឃុំតាលោ ចំនួន១០ភូមិ និង ឃុំផ្ទះរុង ចំនួន០៩ភូមិ) គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ជូនមន្ទីរកសិកម្ម នូវចំណុចសំខាន់ដូចជា៖១.គោឈឺសរុប៨៥៩ក្បាល និងក្របី៦៨ក្បាល និងមានកូនគោងាប់១១ក្បាល ២.បានចាក់វ៉ាក់សាំងអុតក្តាម(FMD)និង សារទឹក(HS)គោ~ក្របីសរុប ៥៣០ក្បាល/ ក្របី ៥២ ក្បាល។ដោយឡែកក្រុងពោធិ៍សាត់វិញមាន០២សង្កាត់(សង្កាត់ចំរើនផលចំនួន ២ភូមិ និងសង្កាត់រលាបចំនួន០២ភូមិ) មានគោឈឺ សរុប៣៩ ក្បាល/ស្លាប់(គ្មាន) និងក្របីឈឺមានចំនួន០២ក្បាល និងអុតក្តាម(FMD) និង សារទឹក(HS)គោ~ក្របី២៩៥ក្បាល/ ក្របី៩១ក្បាល។
៚សរុបក្នុងខេត្តពោធិ៍សាត់ៈស្ថិតិគោ~ក្របីឈឺ និងការព្យាបាលនិងចាក់វ៉ទាំងពីរស្រុក-ក្រុងមានគោ ក្របី ឈឺ៩៦៧ចំនួន ក្បាល/ ឈឺងាប់កូន១១ក្បាល និងចាក់ វ៉ាក់សាំងអុតក្តាម(FMD)និង សារទឹក(HS)គោចំនួន៨២៥ក្បាកនិង ក្របី ចំនួន១៤៣ក្បាល។