ថ្ងៃចន្ទ១៣កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និង លោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរស្តីទី សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរក្រុមប្រឹក្សាឃុំអន្សាចំបក់ និងកំលាំង យោធាខេត្ត បានចុះធ្វើការងារដូចខាងក្រោម៖
១.បានយកផ្លាកទីតាំងសាងសង់ស្ថានីយ៍ភ្ញាស់កូនត្រីរបស់រដ្ឋទៅបោះលើដីដែលគេបានឈូសឆាយធ្វើជាកម្មសិទ្ធ
២.បានចុះពិនិត្យជាក់ស្តែងដីព្រៃលិចទឹកតំបន់២ ចំណុចទួលសាលា ព្រំប្រទល់ឃុំក្បាលត្រាច ឃុំអន្សាចំបក់ ដែលគេបានលួចឈួសឆាយ តែគឺជាដីខ្នងទួលទេ ។
៣.ចុះដកហូតបឹងត្រែង ភូមិក្បាលដំរី ដែលបានកាន់កាប់ខុសច្បាប់យកមកទុកជាសម្បត្តិរដ្ឋ និងប្រើប្រាស់ជា សាធារណៈបានដោយជោគជ័យបឹងនេះមានទំហំ១៦៥ម*៧០ម*១,២ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម