មាតិកា
កិច្ចប្រជុំពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនិងតំលៃស្រូវក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១០ ធ្នូ ២០១៩
110

ថ្ងៃចន្ទ១៣កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក សៅ មឿន អភិបាលរងនៃគណៈអភិបាលស្រុកបាកាន បានដឹកនាំកិច្ចប្រជុំពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនិងតំលៃស្រូវក្នុងខេត្តពោធិ៍សាត់ដែលមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ប្រធាន-អនុប្រធានការិយាល័យជំនាញនិង ការិយាល័យកសិកម្ម ស្រុក /ក្រុង មេឃុំ និងគណៈកម្មការសហគមន៍កសិកម្មសរុបចំនួន៦២នាក់/ស្រី១៥នាក់។ហេតុផលនៃកិច្ចប្រជុំដោយ សារមានបញ្ហាតំលៃស្រូវចុះទាប និងភាពមិនសុទ្ធរបស់ស្រូវដែលកសិករ និងសហគមន៍បានផលិតលក់ និងដោយសារឈ្មួញមួយចំនួនបញ្ចុះតំលៃទាបបំផុត កន្លែងខ្លះមិនទទួលទិញតែម្តង ធ្វើឱ្យជះឥទ្ធិពលដល់កសិករ (ប្រាក់ចំណូល)និងស្ថាប័នជំនាញ(បច្ចេកទេសនិងការគាំទ្រ)។
ខ្លឹមសារសំខាន់នៃការពិភាក្សាមាន ជារួមៈ១.ការងារទាក់ទងនិងបញ្ហាតំលៃស្រូវទាប (ស្រូវសូម៉ាលី) ២.ការងារផ្សេងៗទាក់ទងនិងកសិកម្ម៣.ស្វែងដំណោះស្រាយជាគន្លឹះក្នុងដោះស្រាយបញ្ហានាៗទាក់ទងនឹងវិស័យកសិកម្ម ដែលកើតនៅក្នុងខេត្តពោធិ៍សាត់។
ជាលទ្ធផលនៃកិច្ចប្រជុំបានចេញចំណុចឯកភាពនៃអង្គប្រជុំរួមមានៈ១.សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយដល់អ្នកផលិតត្រូវប្រើប្រាស់ពូជសុទ្ធ និងសិក្សាប្រភពពូជនិងលក្ខណៈឯកសណ្ឋាននៃស្រូវឱ្យបានច្បាស់លាស់២.ត្រូវធ្វើយ៉ាងណាបន្ថយចំណាយថ្លៃដើមផលិត ៣.កាត់បន្ថយការប្រើប្រាស់ជី និងថ្នាំ
កសិកម្ម ជាពិសេសប្រសិនបើប្រើប្រាស់តាមបច្ចេកទេស ៤.សិក្សា និងរៀបចំផែនការផលិតស្រូវពូជ និង តម្រូវការរបស់ក្រុមហ៊ុនឬឈ្មួញ ៥.ពិភាក្សាជាមួយក្រុមហ៊ុន ឬឈ្មួញទិញស្រូវដើម្បីកំណត់ស្តង់ដាស្រូវដែលជាតម្រូវទីផ្សារ ៦.រៀបចំប្រព័ន្ធទំនាក់ទំនង ក្រុមតេលេក្រាម ជាមួយស្រុក ឃុំ សហគមន៍ និង ការិយាល័យជំនាញ ដើម្បីទទួលព័ត៌មាន និង ដោះស្រាយរួមគ្នាទាក់ទងនិងវិស័យកសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter