ថ្ងៃចន្ទ១៣ កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ដួង ផាន្នី អនុប្រធានការិយាល័យកសិកម្មស្រុកភ្នំក្រវាញ រួមជាមួយលោកស្រី វ៉ាន ភូមិរ៉ា អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជាគណៈអធិបតីនៃ វេទិការអ្នកពាក់ព័ន្ធចម្រុះនៃបណ្តុះអាជីវកម្មបន្លែដោយមាន ការចូលរួមពី ទីប្រឹក្សាជំនួញទីផ្សារ មន្រ្តីកម្មវិធីថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ អ្នកបណ្តុំអ្នកផលិត អ្នកប្រមូលទិញ និង អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម សរុប ៣៥នាក់/ស្រី១៦នាក់ នៅភូមិឬស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គោលបំណងនៃវេទិការួមមានៈ១.ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃតម្រូវការទីផ្សារ ២.ពិភាក្សាទំនាក់រវាងអ្នកផលិត និងលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ៣.ស្វែងរកបញ្ហា ការប្រឈម ឱកាសទីផ្សារនៃផលិតផលកសិកម្ម និងរៀប ចំផែនការផលិត និងផែនការទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម