ថ្ងៃពុធ១៥កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំប្រជុំពង្រឹងអនុវត្តការងារអនុវត្តផលិតកម្ម និងបសុព្យាបាលដែលមានការចូលរួមលោក អនុប្រធានការិ និង មន្រ្តីផ្នែកផលិតកម្មស្រុកសរុប០៩នាក់។ដែលមានខ្លឹមសារសំខាន់ៗ:១.ពង្រឹងការងារទទួលខុសត្រូវតាមរចនា សម្ព័ន តួនាទីនិងភារ:កិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្តី ម្នាក់ៗ ២.ផ្សព្វផ្សាយនិងបញ្ជាក់អំពី ច្បាប់ ប្រកាសនានាដើម្បីពង្រឹង និងជំរុញការអនុវត្តន៍ ៣.ពង្រឹកការតាមដាន គ្រប់គ្រងនិងវិធានការទប់ស្កាត់លើជំងឺអុតក្តាម ៤.រៀបចំបន្តផែនការយុទ្ធនាការចាក់វ៉ាក់សាំងអុតក្តាមនិងសារទឹកលើសត្វគោ ក្របី ៥.ពង្រឹងកាគ្រប់គ្រង ចលនាសត្វ និងការធ្វើអាជីវកម្មពិឃាតសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម