មាតិកា
កិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនិងតំលៃស្រូវនិង ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១២ ធ្នូ ២០១៩
231

ថ្ងៃពុធ១៥កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនិងតំលៃស្រូវនិង ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល មានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោក អភិបាលនៃគណៈអភិបាលស្រុក បាកាន-តាលោសែនជ័យ និង កណ្តៀង  ប្រធាន-អនុប្រធានការិយាល័យជំនាញនិង ការិយាល័យកសិកម្មស្រុក /ក្រុង មេឃុំទាំងអស់ និងគណៈកម្មការសហគមន៍កសិកម្មសរុបចំនួន៤៩នាក់/ស្រី០២នាក់។លទ្ធផលនៃកិច្ចប្រជុំៈសមាជិក នៃអង្គប្រជុំបានស្វែងយល់ពីហេតុផលនៃមានបញ្ហាតំលៃស្រូវចុះទាប និងភាពមិនសុទ្ធនៃស្រូវដោយសារ (ក្រុមហ៊ុន ឈ្មួញ ឬអ្នកប្រមូលទិញ និង ម្ចាស់រោងម៉ាស៊ីន ,អ្នកផលិតស្រូវ (កសិករ-សហគមន៍) ,គ្រោះធម្មជាតិនិងការប្រែប្រួលអាកាសធាតុ និង យន្តការទីផ្សារស្រូវ។ក្នុងកិច្ចប្រជុំនេះក៍បានទទួល អនុសាសន៍ និងសកម្មភាពអនុវត្តបន្តជាច្រើនពីអង្គប្រជុំផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter