ថ្ងៃពុធ១៥កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមបើក
សិក្ខាសាលាស្តីពី ពិគ្រោះយោបល់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មថ្នាក់ខេត្តសម្រាប់ឆ្នាំ ២០១៩ - ២០២៣ ដោយមានការចូលរួមពី លោក លោកស្រី តំណាងខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ទីប្រឹក្សាកម្មវិធី មន្រ្តីពាក់ព័ន្ធ ការិយាល័យជំនាញ អង្គការដែលអនុវត្តវិស័យកសិកម្ម សរុបចំនួន ៥០ នាក់ ស្រី១៤ នាក់ ។ ខ្លឹមសារសំខាន់ៗ រួមមានៈ
១.បង្ហាញលទ្ធផលនៃការសមិទ្ធផលសម្រេចបានរយៈពេល ០៣ឆ្នាំ(២០១៦-២០១៨)
២.បង្ហាញការរៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២០ និងទឹសដៅ រយៈពេល០៥ឆ្នាំខាងមុខ
៣.ការពិភាក្សា និងសាកល្បងចងក្រងផែនការ និង ទឹសដៅតាមក្រុម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម