មាតិកា
ពិធីសម្ភោធអគារមត្តេយ្យសិក្សា និងផ្ទេរសមិទ្ធិផលនៃគម្រោង «គាំពារ និងអភិរក្សកុមារតូចនៅភូមិបណ្តែតទឹក និងលិច»ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៩
154

ថ្ងៃព្រហស្បត្តិ៍០១រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម ពិធីសម្ភោធអគារមត្តេយ្យសិក្សា និងផ្ទេរសមិទ្ធិផលនៃគម្រោង «គាំពារ និងអភិរក្សកុមារតូចនៅភូមិបណ្តែតទឹក និងលិច»ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន    រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ត លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅក្នុងសាលាមត្តេយ្យសិក្សាស្ដុកឃ្លោក ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter