មាតិកា
កិច្ចប្រជុំពង្រឹង ការងារវិស័យជលផលក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៩
164

ថ្ងៃព្រហស្បត្តិ៍០១រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំពង្រឹង  ការងារវិស័យជលផលក្នុងខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមពី លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោក ភុំ វិមល នាយ
ខណ្ឌរដ្ឋបាលជលផល លោក នាយរងខណ្ឌរដ្ឋបាលជលផល នាយ-នាយរងផ្នែក និងនាយ-នាយរងសង្កាត់រដ្ឋបាលជលផលទាំងអស់សរុប១២នាក់។ 
គោលបំណង និងខ្លឹមសារនៃកិច្ចប្រជុំរួមមានៈស្វែងយល់ពីស្ថានភាព និងលទ្ធផលការងារបង្ក្រាបបទលើ្មសជលផល,បញ្ហាប្រឈមនានា និងដំណោះស្រាយនៃការអនុវត្ត,បញ្ហាសារព័ត៌មានចុះផ្សាយ ,ផែនការអនុវត្តបន្តសម្រាប់ពង្រឹងការងារបន្ថែម។ជាលទ្ធផលនៃកិច្ចប្រជុំបានឯកភាពចំណុចជារួមៈ១.ស្រាវជ្រាវ និងបង្កើតក្រុមការងារទប់ស្កាត់បទល្មើសជលផល ២.ស្រាវជ្រាវប្រភពអ្នកប្រើប្រាស់អូន ឈឹបយន្ត យ៉ាងកាវ ដើម្បីសុំគោលការពីគណៈបញ្ជាការឯកភាពស្រុកក្នុងការដកហូត វត្ថុតាងបទល្មើស   ៣.គ្រប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពត្រូវរាយការណ៍លទ្ធផលការងារ និងលើកបញ្ហា សំណូមពរជាកញ្ចប់ដើម្បីសុំជួយអន្តរាគមន៍ ៤.សហការជាមួយនាយកដ្ឋានអភិរក្សក្នុងការស្នើសុំគាំទ្រសកម្មភាពអភិរក្សនៅតំបន់ការពារធនធានជលផល ៥.សុំក្រុមការងារអនុវត្តតាមច្បាប់ជលផល បើមានបញ្ហាចាំដោះស្រាយក្រោយ ៦.ក្នុងករណីបើកកាណូតឡូតិ៍អភិរក្សត្រូវហាមឃាត់ និងផាកវិន័យប្រសិនបើមិនរាងចាល៧.កំណត់មុខសញ្ញាជនល្មើស និងដកហូតវត្ថុតាង ៨.សហការជាមួយអ្នកសារព័ត៌មាន និងទំនាក់ទំនងប្រកបដោយសេចក្តីថ្លៃថ្នូរ ៩.សាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ និង គិតប្រយោជន៍អង្គភាពជាធំ។

ចំនួនអ្នកចូលទស្សនា
Flag Counter