ថ្ងៃសុក្រ ០២រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ នៃកម្មវិធីASPIRE បានរៀបចំវេទិកាពហុភាគី ពាក់ព័ន្ធលើបណ្តុំអាជីវកម្មមាន់ នៅភូមិព្រះម្លូ ឃុំបឹងខ្នារ ស្រុកបាកាន ដោយមានអ្នកចូលសរុប៥៥នាក់ /ស្រី៣៦នាក់ ក្នុងនោះមកពី៖ ក្រុមអ្នកផលិតមាន់ (ជាកសិករ) ក្រុមអ្នកលក់ធាតុចូលកសិកម្ម, ក្រុមអ្នកប្រមូលទិញមាន់, អជ្ញាធរ័មូលដ្ឋាន,មន្រ្តីការិយាល័យកសិកម្ម ខេត្ត និងស្រុក ក្រោមការសម្របសម្រួលពីលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត,លោក ប៊ន សារឿន សមាជិកក្រុមប្រឹក្សាឃុំបឹងខ្នា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម