ថ្ងៃសុក្រ០២រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ខែ ធ្នូ ឆ្នាំ ២០១៩ ក្នុងកម្មវិធី វេទិការអ្នក ពាក់ព័ន្ធចម្រុះនៃបណ្តុះអាជីវកម្មបន្លែ ដែលមានការ ចូលរួមពីទីប្រឹក្សាជំនួញទីផ្សារ មន្រ្តីកម្មវិធីថ្នាក់ខេត្ត បណ្តុំអ្នកផលិត អ្នកប្រមូលទិញ និង អ្នកផ្គត់ផ្គង់
ធាតុចូលកសិកម្ម (ក្រុមហ៊ុនមិត្តកសិករចំណានសរុប ៤៥នាក់/ស្រី ៣០នាក់ មកពីភូមិអន្លង់វិល កំពង់ក្របី អូបាក្រង ព្រែកឈើត្រាវ បឹងឈូក ឃុំអន្លង់វិល ស្រុកកណ្តៀង។គោលបំណងនៃវេទិការរួមមានៈ១.ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃតម្រូវការទីផ្សារ ២.ពិភាក្សាទំនាក់រវាងអ្នកផលិត និងលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញ
៣.ស្វែងរកបញ្ហា ការប្រឈម ឱកាសទីផ្សារនៃផលិតផល
កសិកម្ម និងរៀបចំផែនការផលិត និងផែនការទីផ្សារ និងចងក្រងជាក្រុមបណ្តុំផលិតកម្មបន្លែ និងដោះស្រាយស្ថេរភាពទីផ្សារ។
គាំទ្រដោយ PDAFF-ASPIRE-MKC
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម