ថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រុមការងារទទួលបន្ទុកគ្រប់គ្រងបុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមប្រជុំស្តីពី "ការគ្រប់ គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា" នៅនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមកិច្ចសម្របសម្រួលដោយលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងមានការចូលរួមពីអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តផងដែរ។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីណែនាំឲ្យគ្រប់អង្គភាពពន្លឿនបញ្ចូលទិន្នន័យឲ្យបានគ្រប់ចំនួន ធ្វើបច្ចុប្បន្នភាពស្ថិតិមន្ត្រី និងលើកឡើងពីបញ្ហាដែលកើតឡើងក្នុងពេលបញ្ចូល នៃប្រព័ន្ធHRMIS។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម