ថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងមន្ត្រីទទួលបន្ទុកការិ.កសិកម្មស្រុកវាលវែង បានចូលរួមអបអរសាទរក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ "ស្ម័គ្រចិត្រដើម្បីអនាគតប្រកបដោយបរិយាប័ន្ន" Volunteer for Inclusive Future" ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័ក្រ្ត អគ្គលេខាធិការស្តីទីកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការកាកបាទក្រហមខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម