ថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី ១ អាណត្តិទី ៣ ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តមម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ម៉ែន ផល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលក្រុងងកម្លាំងប្រដាប់អាវុធក្រុង មន្ត្រីរាជការក្រុង ក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋប្រធានមន្ទីរ អង្គភាពខេត្ត មន្ត្រីសាលាខេត្ត និងវាគ្មិនជំនាញនានា មួយចំនួនទៀតសរុប២០១នាក់ និង ស្ត្រី៣៥នាក់។
ក្រោយពីមានការលេីកឡេីងពីបញ្ហាមាន រោងម៉ាស៊ីនអារឈេីដោយលួចលាក់ពីសំណាក់ លោក អនុប្រធានភូមិអូរថ្កូវ តាមរយ:វេទិការពិគ្រោះយោបល់ក្រុមប្រឹក្សារខេត្ត នេះ ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខណ្ឌរដ្ឋបាលព្រៃឈេី ជាសេនាធិការ មានលោក ជា ប៊ុនលី នាយសង្កាត់រដ្ឋបាលព្រៃឈើសំពៅមាសរួមជាមួយរាជអាវុធហត្ថរុង,នគរបាល ប៉ុស្តរដ្ឋបាលសង្កាត់រលាបនិង លោកមេភូមិអូរ ថ្កូវបានចុះបង្ក្រាប បទស្មើសព្រៃឈើ(មិនបានជួបមុខ)បានសន្និធិឈើកូនឈើមូលចំរុះប្រភេទចំនួន២៧០ដើមពុំមានលិខិតអនុញាតពីរដ្ឋបាល ព្រៃឈើ ស្ថិតនៅភូមិអូរថ្កូវសង្កាត់រលាបក្រុងពោធិ៍សាត់ ហេីយជនល្មេីសរត់គេចខ្លួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម