ថ្ងៃអង្គារ៍ ៦រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានលោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាល ព្រៃឈេីស្តីទី លោក ជា ប៊ុនលី នាយសង្កាត់រដ្ឋបាលព្រៃឈើ សំពៅ មាសរួមជាមួយរាជអាវុធហត្ថក្រុង ប៉ុស្តរដ្ឋបាលសង្កាត់រលាបបានចុះពិនិត្យសន្និធិឈើកូនឈើ មូលចំរុះប្រភេទចំនួន២៧០ដើមពុំមានលិខិតអនុញាតពីរដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម