ថ្ងៃពុធ៧ រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ខែ ធ្នូ ឆ្នាំ ២០១៩ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដឹកនាំដោយលោក ឆាយ មន នាយរង
ខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួមពីកម្លាំងយោធាខេត្ត នគរបាល ប៉ុស្តិ៍រដ្ឋបាលអន្សាចំបក់ ក្រុមប្រឹក្សាឃុំ អន្សាចំបក់ បានចេញប្រតិបត្តិការបទល្មើសជលផល ក្នុងភូមិសាស្រ្តភូមិថ្គោលធំ ឃុំអន្សាចំបក់ នៅវេលាម៉ោងដប់និងម្ភៃនាទី ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៩ បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជីកប្រឡាយ-រណ្តៅ នៅចំណុចខ្សែបន្ទាត់តំបន់២និងតំបន់៣ ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ចាប់បានជនសង្ស័យចំនួន២នាក់ អេស្កាវ៉ាទ័រចំនួន ០១ គ្រឿងរថយន្តកែច្នៃ ចំនួន ០១ គ្រឿង ។ក្រោយមកដោយមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្តនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអោយក្រុមការងារធ្វើការអប់រំណែនាំដល់ម្ចាស់អេស្កាវ៉ាទ័របញ្ឈប់ សកម្មភាពមិនអោយមានលើកទី២ទៀតទេ រីឯវត្ថុតាងមាន អេស្កាវ៉ាទ័រចំនួន ០១គ្រឿង និងរថយន្តកែច្នៃ ០១គ្រឿង រៀបចំបង្កសំណរឿងទៅតាមនីតិវិធី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម