ថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមពិធីប្រគល់~ទទួលទូរភ្ញាស់កូនមាន់ចំនួន៥គ្រឿង ដល់កសិករគំរូ ចំនួន៥គ្រួសារ មក ពីស្រុក កណ្តៀង និងស្រុកក្រគរ ដែលអាចដាក់ ភ្ញាស់បានពងចំនួន ៣៥២ពងនៅការិយាល័យអង្គការ ដែលមានការអញ្ជើញចូលរួមពីលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ មន្រ្តីកម្មវិធី ASPIRE មន្រ្តីអង្គការ និងកសិករសរុប១១នាក់/ស្រី០៣នាក់។កម្មវិធីនេះរៀបចំដោយអង្គការ EPDO និងឧបត្ថម្ភ ដោយកម្មវិធី ASPIRE។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម