ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ ដោយលោក ភុំ វិមល នាយខណ្ឌ នាយផ្នែករដ្ឋបាលជលផលរាំងទិល នាយសង្កាត់បាកាន និងកណ្ដៀង កងកំលាំង មន្ត្រីកិច្ចសន្យា សរុប ១៦នាក់ កាណូត០៣គ្រឿងបានចុះការពារ និងបង្ក្រាបបទល្មើសក្នុងកន្លែងអភិរក្សជលផល ដីរនាត លេខ០២ រាំងទិល និង លេខ ០៦។ ជាលទ្ធផលសម្រេចបាន:
-បំផ្លាញរបាំងបរ ចំនួន ០២ខ្សែ របាំងប្រវែង ៧៥០ម លូកងសាច់អួន០២ គ្រឿង និងបង្គោល ១២០ដើម និងចាក់លែងត្រីចំនួន ០៧គ.ក្រ ចូលទន្លេវិញ (ចំនុចខាងលិចព្រែកក្រ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម