មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅផែនការសម្រាប់២០២០ នៅខេត្តកំពត
ចេញ​ផ្សាយ ២៥ ធ្នូ ២០១៩
84

ថ្ងៃអង្គារ៍ ១៣រោច ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក​ ពស.២៥៦៣ ត្រូវថ្ងៃទី២៤ខែធ្នូ ឆ្នាំ​២០១៩ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ និងជាប្រធានកម្មវិធីឡជីវឧស្ម័នថ្នាក់ខេត្ត បានមកចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅផែនការសម្រាប់២០២០ នៅខេត្តកំពត ក្រោមធិបតីភាព ឯកឧត្តម ឪម គីមស៊ា ប្រធានគណៈកម្មការតម្រង់ទិស នៃកម្មវិធីឡជីវឧស្ម័នជាតិ ឯកឧត្តម កៅ ផល អនុប្រធានគណៈកម្មការ តម្រង់ទិសកម្មវិធីឡជីវឧស្ម័នជាតិ និងលោក គឹម សាវឿន អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វជានាយកកម្មវិធីឡជីវឧស្ម័នជាតិ លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានសុខភាព សត្វ នៃអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វជានាយកកម្មវិធីឡជីវឧស្ម័នជាតិ ដែលមានការចូលរួមពី លោកប្រធានមន្ទីរទាំង ១៤ខេត្ត និងមន្ត្រីកម្មវិធីឡជីវឧស្ម័នជាតិ សរុប ៤០ នាក់/ស្ត្រី ៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter