មាតិកា
ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣
ចេញ​ផ្សាយ ២៦ ធ្នូ ២០១៩
110

ព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរ បានចូលពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះដែរមានកាអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរអង្គភាព ភ្ញៀវជាតិនិងអន្តរជាតិសរុបចំនួន៤៦០រូបផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter