មាតិកា
ចុះពិនិត្យ ស្ថានភាពការចិញ្ចឹមត្រីក្នុងបែរបស់ប្រជាជនក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ ធ្នូ ២០១៩
101

ថ្ងៃព្រហស្បត្តិ៍១កើត ខែបុស្សឆ្នាំកុរ​ ឯកស័ក​ ពស.២៥៦៣ ត្រូវថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៩  លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដែលមានការចូលរួមពី លោកនាយផ្នែករដ្ឋបាល/សង្កាត់រដ្ឋបាលជលផលបានចុះពិនិត្យ ស្ថានភាពការចិញ្ចឹមត្រីក្នុងបែរបស់ប្រជាជនក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។នៅពេលនោះក្រុមការងារក៍បានជំរុញ និងលើកទឹកចិត្តការចិញ្ចឹមត្រីតាមបែឱ្យបានច្រើន និងលក្ខណៈទ្រង់ទ្រាយធំ  សម្រាប់ផ្គត់ផ្គង់បរិមាណត្រី បន្ថែមលើផលនេសាទការនេសាទត្រីពីធម្មជាតិ ឱ្យស្របតាមតម្រូវការម្ហូបអាហាររបស់ប្រជាពលរដ្ឋមានការកើនឡើង។ ហើយ ម្យ៉ាងវិញទៀតការចិញ្ចឹមត្រីនេះចំណាយថ្លៃដើមតិច ក្នុងផលិតកម្ម និងផ្តល់ប្រាក់ចំណេញច្រើន។ ជាពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៍ដូចជាខណ្ឌ/ផ្នែកសង្កាត់ និងគាំទ្រជា បច្ចេកទេសវារីវប្បកម្ម ប្រសិនបើប្រជាជនត្រូវការជំនួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter