ថ្ងៃអាទិត្យ ៤កើត ខែបុស្សឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមសមត្ថកិច្ចជំនាញជលផល ផ្នែករដ្ឋបាលជលផលក្រគរ សហការណ៍ជាមួយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលកម្លាំងសរុប ៨នាក់ កាណូត ចំនួន ២ គ្រឿង នៅចំណុច មុខកំពង់ថ្គោល ដល់កំពង់ ស្ទឹង ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បំផ្លាញចោល៖
_ របាំងសាច់អួនក្រឡាល្អិតចំនួន២ ខ្សែ ប្រវែង ៥៥០ម
_ លូកងសាច់អួនចំនួន ៣ មាត់
_ របាំងស្បៃមុងចំនួន ៣ ខ្សែ ប្រវែង ៨២០ម
_ លូកងស្បៃមុងចំនួន ៦ មាត់
_ បង្គោលចំនួន ៤៥០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ៨០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម