ថ្ងៃច័ន្ទ ៥កើត ខែបុស្សឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៏សាត់ សហការជាមួយអង្គការអភិវឌ្ឍន៏នារីខ្មែរ (ANKO) បានរៀបចំកិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលនៃការអនុវត្តន៏ផែនការសកម្មភាព ក្នុងគោលបំណងដើម្បីបង្ហាញពីរបាយការណ៏រីកចម្រើនរបស់គម្រោង ឧបសគ្គ ផែនការសម្រាប់អនុវត្តន៏បន្តដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងបង្កើនកិច្ចសហការល្អក្នុងការចូលរួមធ្វើដំណោះស្រាយទៅតាមលទ្ធភាពក្នុងការគាំទ្រស្រះជម្រកត្រីសហគមន៏ ដែលមានការចូលរួមពីលោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផលពោធិ៏សាត់ និង លោកអភិបាល នៃគណៈអភិបាលក្រុង/ស្រុកទាំង ៥ មន្ទីរពាក់ព័ន្ធ និងអង្គការនានា សរុប ១៣ នាក់ ។បន្ទាប់កិច្ចប្រជុំរួចមកបានបន្តដំណើរចុះពិនិត្យមើលស្រះជម្រកត្រីបឹងព្រះចំបក់ បឹងព្រះពន្លៃ និងបឹងកំពែង ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម