មាតិកា
កិច្ចប្រជុំសាមញ្ញលើកទី៧ ឆ្នាំទី១អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៣ មករា ២០២០
94

ថ្ងៃព្រហស្បត្តិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៧ ឆ្នាំទី១អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ដែលប្រារព្ធធ្វើ នៅសាលប្រជុំធំសាលាខេត្តពោធិ៍សាត់  ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។របៀបវារៈនៃកិច្ចប្រជុំរួមមានៈ    ១)ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៦ ២)ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០១៩របស់រដ្ឋបាលខេត្ត ៣)ពិនិត្យ និងអនុម័តរបាយការណ៍វេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនិង ៤)បញ្ហាផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter