មាតិកា
កិច្ចប្រជុំរៀបចំបែបផែនសម្រាប់ការអនុវត្តលើមុខងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក
ចេញ​ផ្សាយ ០៣ មករា ២០២០
98

ថ្ងៃសុក្រ៩កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២០ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរបានចូលរួមក្នុងកិច្ចប្រជុំរៀបចំបែបផែនសម្រាប់ការអនុវត្តលើមុខងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក​ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ក្រោម អធឹបីភាព ឯកឧត្តម គុយ មារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម​ និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ខេត្តទាំងអស់។ ចំពោះរបៀបវារ:នៃកិច្ចប្រជុំ:១.ផ្សព្វផ្សាយអនុក្រិត្យលេខ ១៨២ ១៨៣ ១៨៤ អនក្រ​ បក ចុះថ្ងៃទី០២ ខែធ្នូ​  ឆ្នាំ ២០១៩។​ ២.ពិនិត្យឡើងវិញលើមុខងារដែលត្រូវធ្វើប្រតិភូកម្មទៅអង្គភាពច្រកចេញចូលតែមួយ ។ ៣.ពិនិត្យឡើងវិញលើមុខងារដែលធ្វើវិមជ្ឈការតាមបែបប្រគល់ទៅរដ្ឋបាលក្រុង ស្រុក ។ 
៤.ពិភាក្សាការរៀបចំបែបផែនអនុវត្តលើមុខងារវិស័យកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter