ថ្ងៃសុក្រ៩កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ខែ មករា ឆ្នាំ ២០២០ លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល ចូលរួមកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់របស់ក្រុមការងារពិសេសថ្នាក់ខេត្តនិងលេខាធិការដ្ឋានខេត្ត នៅសាលាបណ្តុះបណ្តាលបន្ត នៃមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព លោកជំទាវ ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត ដោយ មានចូលរួមពី លោក ខូយ ឌី ប្រធានមន្ទីរ និងលោក លោកស្រីជាអភិបាលរងស្រុក/ក្រុង មន្ទីរវិស័យ តំណាងអង្គការនានា ដែលគាំទ្រវិស័យសុខាភិបាលសរុបចំនួន៤៥រូប/ស្រី១០រូប។ខ្លឹមសារនៃកិច្ចប្រជុំរួមមានៈ១.បង្ហាញកំណត់ហេតុកិច្ចប្រជុំលើកមុន ២.ស្ថានភាពលទ្ធផល ការប្រឈម និងដំណោះស្រាយក្រុមការងារ ៣.ការផ្នែកសេវាឯកជន និងពិភាក្សារៀបចំផែនការនិងការទទួលខុសត្រូវ។ កិច្ចប្រជុំនេះមានសារ២សំខាន់ : ឈឺកន្លែងណា រកសេវាព្យាបាលនៅនឹងកន្លែង ២.ពេលចេញមកពីព្រៃត្រូវតែជួសឈាមរកជំងឺគ្រុនចាញ់ ទោះបីជាគ្មានជំងឺក៏ដោយ។ ដោយគោរព
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម