មាតិកា
ប្រជុំស្តីពីការឆ្លុះបញ្ចាំងការអនុវត្តការងាររបស់គណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ មករា ២០២០
131

ថ្ងៃច័ន្ទ១២កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក ឡាយ វិសាល អនុប្រធានការិយាល័យរដ្ឋបាលទទួលបន្ទុករួមបានចូលរួមប្រជុំស្តីពីការឆ្លុះបញ្ចាំងការអនុវត្តការងាររបស់គណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ គោលបំណងសំខាន់នៃសិក្ខាសាលានេះឆ្លុះបញ្ចាំងដល់ សមាជិកសមាជិកានៃគណៈកម្មការដឹកនាំការងារកំណែរទម្រង់ឲ្យបានយល់ដឹងអំពី÷១.វឌ្ឍនភាពដែលបានអនុវត្តរយៈពេលមួយឆ្នាំកន្លងមក ២.បញ្ហាប្រឈមនានានៃការអនុវត្តសកម្មភាពនិងរកឲ្យឃើញនៅដំណោះស្រាយ និង៣.លើកទិសដៅ និងផែនការបន្តក្នុងការអនុវត្តសកម្មភាពកំណែទម្រង់ឆ្នាំ ២០២០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter