ថ្ងៃច័ន្ទ១២កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២០ ឯកឧត្តម ទិត្យ សំអឿន សមាជិកក្រុមប្រឹក្សាខេត្តរួមជាមួយ ក្រុមការងារមន្ទីរកសិកម្ម ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពលក់បន្លែរសុវត្ថិភាពរបស់កសិករមកពីស្រុកកណ្តៀង និងស្រុកបាកាន ដែលផលិតតាមស្តង់ដាកសិកម្មល្អ ដែលបានផ្លាស់ប្តូរទីតាំងមកលក់ក្នុងទីផ្សារថ្មី ផ្សារឧកញ្ញា ភូ ពុយ ពោធិ៍សាត់មាន ស្ថានភាពល្អប្រសើរ ។
បន្ថែមទៀតកសិករបានលើកថាមានភាព ងាយស្រួល ទីតាំងផ្សារធំទូលាយ មានការតាំងលក់ទំនិញ ត្រីសាច់ ម្ហូបអាហារ មានសណ្តាប់ធ្នាប់ល្អ ត្រជាក់ និងបរិយាកាសល្អ។ ចំពោះបន្លែដែលពួកគាត់មកយកលក់នៅក្នុងផ្សារត្រូវបានលក់បោះដុំ ទៅឱ្យឈ្មួញឬ អាជីវករ ដែល ប្រមូលយកទៅលក់បន្តតាំងពីម៉ោង៣~៤ព្រឹក អស់មួយចំនួនធំ ហើយនៅសេសសល់លក់បន្តខ្លួនឯង នៅតូបរៀងៗខ្លួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម