ថ្ងៃអង្គារ៍១៣កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ-ជលផល និងមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួម ពិធីខួបលើកទី ៤១ ទិវា ០៧មករា ១៩៧៩ -០៧មករា២០២០ នៅលើបុរីវប្បធម៌កោះសំពៅមាសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អំពីសំណាក់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ។ព្រមទាំងមានការអញ្ជើញចូលរួមអំពីឯកឧត្តម លោកជំទាវជាតំណាងរាស្ត្រ លោក លោកស្រី មន្ត្រីតាមមន្ទីរនានា កងកំលាំងប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើននាក់ទៀតសរុបប្រមាណ ៨៥០០នាក់។