ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ខែ មករា ឆ្នាំ ២០២០ ក្រុមការងារចំរុះសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការណ៍ជាមួយ កងកម្លាំងប្រដាប់អាវុធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកសងក្រង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បាន ០១ ករណី (បំផ្លាញចោល)៖
_របាំងសាច់អួនចំនួន ២ ខ្សែ ប្រវែង ៥៥០ម៉ែត្រ
_ ក្បាលបរចំនួន ៣ គ្រឿង
_លូកងសាច់អួនចំនួន ១ មាត់
_បង្គោលចំនួន ១៩០ ដើម
_ចាក់លែងត្រីចំរុះទម្ងន់ ២០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម