មាតិកា
កិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរុករានដីព្រៃសហគមន៍ នៅសាលប្រជុំមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ មករា ២០២០
194

ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ខែ មករា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរុករានដីព្រៃសហគមន៍ នៅសាលប្រជុំមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់  ដែលមានការចួលរូមពី លោក អនុប្រធានមន្ទីរ លោកអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ នាយរងខណ្ឌ នាយ~នាយរងផ្នែក/សង្កាត់រដ្ឋបាល ព្រៃឈើ ការិយាល័យរដ្ឋបាល-បុគ្គលិកសរុបចំនួន២១រូប។ចំណុចសំខាន់នៃកិច្ចប្រជុំរួមមានៈ១.បង្ហាញពីប្រវត្តិ និងស្ថានភាពទូទៅនៃការនៃការរុករាន ដីព្រៃ សហគមន៍ និងចំណាត់ការកន្លងមក ២.ការពិភាក្សា និងផ្តល់ជាគំនិតក្នុងការដោះស្រាយពីសមាជិកអង្គប្រជុំ ៣.បង្ហាញខ្លឹមសារលិខិតលេខ១៣៤៨  និងការអនុវត្តការងារឱ្យស្របសម្របតាមខ្លឹមសារ លិខិតនេះ ៤.ឯកភាពលើផែនការអនុវត្តបន្តការងារទប់ស្កាត់ការរុករានដីព្រៃឈើ និង សហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter