ថ្ងៃសុក្រ១រោចខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ មករា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រCam GAP ដល់កសិករជ័យលាភីCam GAPនៃគម្រោងជំរុញផលិតកម្មស្បៀង ក្នុងខេត្តចំនួន១០នាក់ដែលមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ តំណាងអង្គការ EPDO ក្រុមការងារទទួលបន្ទុកបន្លែ និងស្រូវ និងកសិករ សរុប២២នាក់/ស្រី ១០នាក់។ក្រោយកិច្ចពិភាក្សា បានឯកភាពគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៧ខែមករាឆ្នំា២០២០ នៅទីធ្លារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម