ថ្ងៃអង្គារ៍៥រោច ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី ១៤ខែ មករា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំទាក់ទងវិស័យកសិកម្ម និងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន០៤ប្រទេស(ម៉ារ៉ុក អារ៉ាប់សាអូឌីត ណៃសេរី និងម៉ារុក )ក្នុងកិច្ចប្រជុំក្រុមហ៊ុន ទាំងអស់ បានចាប់អារម្មណ៍លើវិស័យកសិកម្ម គឺការនាំចេញស្រូវអង្ករទៅក្រៅប្រទេសដោយឱ្យខិតខំសំរាំង ពូជល្អ និងមានគុណភាពល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម