ថ្ងៃពុធ៦រោច ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី ១៦ខែ មករា ឆ្នាំ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល លោក អនុប្រធានការិយាល័យ និងមន្រ្តីបានចូលរួមការបង្ហាញ បច្ចេកទេសស្តីអំពីសាងសង់ឡជីវឧស្ម័នបង្ហាញនៅក្នុងខេត្តពោធិសាត់ដោយបានរៀនផ្នែកទ្រឹស្តីនិងអនុវត្តផ្ទាល់ គិតត្រឹមថ្ងៃទី ១៥ មករា ឆ្នាំ២០២០ លទ្ធផលសម្រេចបានតាមផែនការចំនួន០៥ ឡជាស្ថាពរ( ឡ ៨ម៉ែត្រគូបចំនួន០១និងឡ ៦ម៉ែត្រគូបមានចំនួន ៤ឡ) និងបានដាក់លាមកសត្វចូលទាំងអស់ /ឡដែលមានGasចាប់ផ្តើមឆេះនិងដំណើរការ២ឡ។ ការងារបន្តចុះតាមដាន និង ណែនាំការប្រើប្រាស់បន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម