ថ្ងៃព្រហស្បត្តិ៍៨រោច ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី ១៦ខែ មករា ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលជលផល នាយអធិការទាំង៥ ប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយខណ្ឌជលផលរាជធានីខេត្ត នៅសាលប្រជុំរដ្ឋបាលជលផល ភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម