មាតិកា
ពិធីអបរអសាទរការចុះបញ្ជីចម្ការ និងការបិទ រូបសញ្ញានៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP Farm and Logo) និងផ្តល់វិញ្ញាបនប័ត្រកសិករទទួលជ័យលាភីនៃការអនុវត្តកសិកម្មល្អ
ចេញ​ផ្សាយ ១៧ មករា ២០២០
343

ថ្ងៃសុក្រ ៩ រោច ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២០ នៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មានប្រារព្វពិធីអបរអសាទរការចុះបញ្ជីចម្ការ និងការបិទ រូបសញ្ញានៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP Farm and Logo) និងផ្តល់វិញ្ញាបនប័ត្រកសិករទទួលជ័យលាភីនៃការអនុវត្តកសិកម្មល្អដែលរៀបចំដោយនាយកដ្ឋានការពារដំណាំ អនាម័យ ភូតគាមអនាម័យ សហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការឧបត្ថម្ភពីគម្រោងជំរុញផលិតកម្មស្បៀងនៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម  ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ  លោក មាន ចេតនា ប្រធានការិយាល័យលើកកំពស់គុណភាព និងសុវត្ថិភាពផលិតកម្មកសិកម្ម លោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្ម  អភិបាលរងនៃគណៈអភិបាលស្រុក បាកាន កណ្តៀង ក្រុងពោធិ៍សាត់ លោក~លោកស្រីជាមន្រ្តីគម្រោងថ្នាក់ខេត្ត/ថ្នាក់ស្រុកនៃគម្រោងជំរុញផលិតកម្មស្បៀង និង កសិករដាំបន្លែសុវត្ថិភាពតាមស្តង់ដាGAP សរុប៧០រូប/៣៩រូប។គោលបំណង១.បង្កើនការយល់ដឹងអំពីបន្លែសុវត្ថិភាពក្នុងចំណោមមហាជនទូទៅ និងជួយភ្ជាប់ទំនាក់ទំនងទីផ្សារបន្លែ ជាមួយគ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់ទីផ្សារ និង ២.ផ្តល់វិញ្ញាបនប័ត្រកសិករទទួលជ័យលាភីនៃការអនុវត្តកសិកម្មល្អCam Gap ចំនួន០៩ ស្មើ១០ចំការ ក្នុងខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter