ថ្ងៃសុក្រ ៩ រោច ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២០ លោក សៅ វណ្ណៈ ប្រធានការិយាល័យ សហគន៍កសិកម្ម បានចូលរួម កម្មវិធីមហាសន្និបាតសហគមន៍កសិកម្មព្រៃដំរីចម្រើនផល ក្រោមអធិបតីភាព លោក សៅ មឿន អភិបាលរងនៃគណៈអភិបាលស្រុកបាកាន តំណាង លោក ផាយ ទ្បេង អភិបាល នៃគណៈអភិបាលស្រុកបាកាន ដោយមានការចូលរួមពីលោក មេឃុំ មេភូមិ តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាជិកសគមន៍ ព្រមទាំងបានរៀបចំដោយអង្គការ DDS&HEIFER ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន។ជាលទ្ធផល គឺសហគមន៍អនុវត្តន៍ការងារបានល្អប្រសើរ និងមានសមាជិកថ្មីចូលរួមបន្ថែមទៀត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម