ថ្ងៃ សៅរ៍ ៩ រោច ខែ បុស្ស ឆ្នាំកុរ ត្រូវនិង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្រុមសមត្ថកិច្ចជំនាញជលផល ផ្នែករដ្ឋបាលជលផលក្រគរ សហការណ៍ជាមួយ សង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលកម្លាំងសរុប ១២នាក់ កាណូត ចំនួន ៣ គ្រឿង នៅចំណុច ជ្រោយវែង ដល់ អូរអាកល់ ឃុំកំពង់ឡ និង អូរតាប្រុក ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផលបំផ្លាញចោល៖
_ របាំងសាច់អួនចំនួន ៥ ខ្សែ ប្រវែង១៣៥០ម
_ ក្បាលបរចំនួន ៧ គ្រឿង
_ របាំងស្បៃមុងចំនួន ២ ខ្សែ ប្រវែង ៥១០ម
_ លូកងស្បៃមុងចំនួន ៣ មាត់
_ បង្គោលចំនួន ៨៥០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ៥០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម