មាតិកា
សកម្មភាព ចុះបង្រ្កាបបទល្មើសជលផលនៅ ចំណុច ជ្រោយវែងដល់កំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៩ មករា ២០២០
107

ថ្ងៃអង្គារ៍ ០៤កើតខែ មាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរដោយមានការចូលរួម នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់ រដ្ឋបាលជលកំពង់លួង មេបញ្ជាការប៉េអឹម អធិការប៉ូលីស ស្រុកក្រគរ និងកម្លាំងប្រដាប់អាវុធ បើកកាណូត ចំនួន៤ គ្រឿង កម្លាំងសរុប ២២ នាក់ បានចុះបង្រ្កាបបទល្មើសជលផលនៅ ចំណុច ជ្រោយវែងដល់កំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ជាលទ្ធផលបំផ្លាញចោល៖
_ របាំងសាច់អួនចំនួន ៦ ខ្សែ ប្រវែង ១៣៥០ម
_ លូកងសាច់អួនចំនួន ១២ មាត់ 
_ បង្គោលចំនួន  ៥៤០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ៣៥ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter