ថ្ងៃអង្គារ៍ ០៤កើតខែ មាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួម សិក្ខាសាលាពីគ្រោះយោបល់ស្តីពី លទ្ធផលសិក្សាលទ្ធភាពការអនុវត្តគម្រោង EmPower ពង្រឹងភាពអង់អាចដល់ស្រ្តី ដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលធាតុអាកាស ដែលដឹកនាំដោយលោក ឈុន ប៊ុនណារ៉ា ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅ សណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី Parimita Mohantyជាមន្ត្រីគ្រប់គ្រងកម្មវិធីថាមពលកកើតឡើងវិញនៃ UN Women តំណាងអង្គការពាក់ព័ន្ធនានា និងអាជ្ញាធរស្រុក ឃុំ មកពីខេត្តពោធិ៍សាត់ និងតាកែវ ព្រមទាំងមន្ត្រីពាក់ព័ន្ធអនុវត្តគម្រោង ទាំងមូល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម