ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមជាគណៈអធិបតីពិធីបើកកិច្ចប្រជុំតម្រង់ទិសដល់មន្ត្រីអនុវត្តអនុកម្មវិធី និងលើកផែនការអនុវត្តសកម្មភាព ២០២០ ដែលរៀបចំឡើងដោយគម្រោង ASPIRE នៅនៅ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ដែលមានការចូលរួមពី មន្ត្រីកម្មវិធី ASPIRE ខេត្ត ថ្នាក់ស្រុក , មន្ត្រីទីផ្សារ ASPIRE ខេត្ត និងមន្ត្រីមន្ទីរ,ខណ្ឌរដ្ឋបាលជលផល ,ខណ្ឌរដ្ឋបាលព្រៃឈើសរុប ៣៥ នាក់ ស្រី៧ នាក់ ។គោលបំណងដើម្បីពង្រឹងបណ្តុំអាជីវកម្មចាស់ឆ្នាំ២០១៨ និង២០១៩ ចំនួន៣៤បណ្តុំ និងការរៀបចំបង្កើនបណ្តុំអាជីវកម្មថ្មីឆ្នាំ២០២០ ចំនួន៥៣ បណ្តុំ និងការរៀបចំផែនការ និងសកម្មភាពដើម្បីអនុវត្តផែនការ សកម្មភាព និង ថវិកាអនុវត្តកម្មវិធី ASPIRE ឆ្នាំ២០២០ និងការពង្រឹងបណ្តុំអាជីវកម្មចាស់ និងការរៀបចំបង្កើនបណ្តុំអាជីវកម្មថ្មីឆ្នាំ២០២០ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម