មាតិកា
កិច្ចប្រជុំដើម្បីចុះកិច្ចព្រមព្រៀងដាំព្រៃលិចទឹកនៅសហគមន៍ នេសាទអូរតាប្រុក ឃុំអូរសណ្តាន់ និងសហគមន៍នេសាទកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣១ មករា ២០២០
98

ថ្ងៃព្រហស្បត្តិ៍៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នៅសាលាស្រុកក្រគរ មានបើកកិច្ចប្រជុំដើម្បីចុះកិច្ចព្រមព្រៀងដាំព្រៃលិចទឹកនៅសហគមន៍ នេសាទអូរតាប្រុក ឃុំអូរសណ្តាន់ និងសហគមន៍នេសាទកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ ក្នុងនោះសហគមន៍នេសាទអូរតាប្រុក ដាំចំនួន ៤០ហិកតានិងកំពង់ប្រាក់ចំនួន ១០ ហិកតា នឹង  ដាំនៅខែមិថុនា ឆ្នាំ២០២០ ថែរក្សាការពាររហូតដល់ខែមិថុនា ឆ្នាំ២០២១ ។កិច្ចប្រជុំមានការ ចូលរួមពីលោកអភិបាលរងស្រុកក្រគរ លោក ភុំ វិមល នាយខណ្ឌតំណាងអង្គការCI និង ANKO ព្រមទាំងអាជ្ញាធរឃុំ និងគណ: កម្មការសហគមន៍នេសាទទាំង២ ។នាឪកាសនោះ លោកនាយខណ្ឌ បានផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃលេខ០១៦ សណន កសក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។

ចំនួនអ្នកចូលទស្សនា
Flag Counter