ថ្ងៃព្រហស្បត្តិ៍៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយ លោក អភិបាលរងស្រុកភ្នំក្រវាញ និងលោក ងួន ប៊ុណ្ណារ៉ា នាយរងខណ្ឌទទួលបន្ទុករួម ខណ្ឌរដ្ឋបាលព្រៃឈើ អជ្ញាធ័រ ឃុំ ប៉ុស្តិ៍ ព្រះសង្ស ព្រិទ្ធាចារ្យ និងគណៈកម្មការសហគមន៍ ចុះទប់ស្កាត់និងដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃឈើសហគមន៍កំពែង ភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញដោយផ្តោតសំខាន់ផែនការ ទប់ស្កាត់ បទល្មើស ព្រៃឈើ ការជីកស្រះ យកទឹក ទប់ទល់និងការប្រែប្រួលអាកាសធាតុ និងការបញ្ឈប់និងផ្លាស់ប្តូរមុខរបរការបំផ្លាញផលផល~អនុផលព្រៃឈើ។ ជាពិសេសក្រុមការងារក៍បានគូសផែនទី ធ្វើផ្លូវភ្លើង ការបង្គោលព្រំ ស្លាកសញ្ញាហាមឃាត់ និងការពារព្រៃឈើសហគមន៍ ដោយធ្វើការប្រជុំរៀបចំកិច្ចផ្សេងៗ និងជារៀងរាល់ថ្ងៃសីល ធ្វើការប្រជុំគណៈកម្មការ សហគមន៍ ដោយបូកសរុបសភាពការរីកចំរើន បញ្ហាប្រឈម និងដំណោះស្រាយ និងចុះពិនិត្យព្រៃសហគមន៍បន្ថែមក្រោយកិច្ចពេលកិច្ចប្រជុំម្តងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម