ថ្ងៃសៅរ៍៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ខែ កុម្ភះ ឆ្នាំ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយ ថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងមន្រ្តីរាជការ ចំនួន៩០ រូប/ស្រី ២៧រូប បានចូលរួមដំណើរកំសាន្តអបអរឆ្នាំថ្មី និងអនុស្សារីយ៍ចុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ដើម្បីបង្កើនភាពស្និទ្ធស្នាល និង សាមគ្គីភាពផ្ទៃក្នុង ក្នុងមហាគ្រួសារកសិកម្ម នៅ រមណីយដ្ឋានច្រកល្អៀង ឃុំឈើតុំ ស្រុកក្រគរ។ ឆ្លៀតពេលនោះដែរ ក្រុមការងារ មន្ទីរ និង ជំនាញក្សេត្រសាស្រ្ត ផ្សព្វផ្សាយ បានចុះពិនិត្យមើល ការដាំបន្លែស្ពៃស និងដំណាំផ្សេងទៀត របស់ក្រុមហ៊ុន រតនៈវិសាល ដែលស្ថិតនៅភូមិខ្លាក្រពើ ឃុំត្នោតជុំ ស្រុកក្រគរ បានសង្កេតឃើញថាការដាំបន្លែ មិនទាន់បានត្រឹមត្រូវតាមបច្ចេកទេស និងបន្លែមានជំងឺ និងមិនល្អនៅឡើយ។ ក្រុមការងារក៍បានផ្តល់ជាគំនិត គួតែអនុវត្តតាមបច្ចេកទេសកសិកម្ម ចាប់តាំងពីការរៀបចំដី ការផ្សាំកូន ការដាំកូនស្ពៃ ការថែទាំ និងការប្រមូលផល ហើយក្នុងករណីក្រុមហ៊ុន ជួបបញ្ហា រឺក៍ត្រូវការជំនួយការ បច្ចេកទេស អាចធ្វើការស្នើសុំអ្នកជំនាញពីមន្ទីរកសិកម្មបាន ហើយមន្ទីរនិងស្វាគមន៍គាំទ្រនៅពេលក្រុមហ៊ុនត្រូវការ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម