មាតិកា
ពិធីបិទវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្មស្តីពី គ្រប់គ្រងរដ្ឋបាល និងភាពជាអ្នកដឹកនាំសហគមន៍កសិកម្ម
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២០
103

ថ្ងៃអង្គារ៍ ១១កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទី បានចូលរួមជាគណៈធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្មស្តីពី គ្រប់គ្រងរដ្ឋបាល និងភាពជាអ្នកដឹកនាំក្នុងកម្មវិធីនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមានការចូលរួមពី លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្រ្តីការិយាល័យ សហគមន៍ និង គណៈកម្មការសហគមន៍១០ សហគមន៍សរុប៥០នាក់/ ស្រ្តី ១៧នាក់។ លោកប្រធានបានផ្តាំផ្ញើជាគំនិតដល់សិក្ខាកាម ទាំងអស់យកចិត្តទុកដាក់ និងអនុវត្តឱ្យបានតាមគោលការណ៍ការរៀបចំផែនការអភិវឌ្ឍន៍សហគមន៍ ការគ្រប់គ្រងហិរញ្ញវត្ថុ ការស្វែងរកទីផ្សារ និង គ្រប់គណៈ កម្មការសហគមន៍ ត្រូវមានរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ ត្រឹមត្រូវ សាមគ្គីភាពផ្ទៃក្នុង និងការបែងចកផល ប្រយោជន៍ប្រកបដោយសមភាព និងសមធម៌ ជាពិសេសត្រូវអនុវត្តឱ្យបានល្អ និងគោរពតាមច្បាប់ស្តីពីសហគមន៍ កសិកម្ម សំដៅធ្វើយ៉ាងណា ឱ្យមានភាពរីកចំរើន របស់សហគមន៍កសិកម្ម យើងទាំងអស់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter