ថ្ងៃអង្គារ៍ ១១កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលជលផលក្រគរសហការជាមួយកម្លាំងប្រដាប់អាវុធខេត្តបានធ្វើការចុះបង្រ្កាបបទល្មើសឆក់ត្រីនៅចំណុចពាមព្រែកផាត់ សណ្តោងខាងកើត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ជាលទ្ទផលបាន ១ ករណីវត្ថុតាងមាន : អាំងវែទ័រ ចំនួន ៣០គ្រឿង, អាគុយ៤០អំពែ៥០,ខ្សែភ្លើងប្រវែង៣០ម៉ែត្រ,ខ្សែលួសប្រវែង១,៥០ម៉ត្រចំនួន៣០ដើម, ត្រីចំរុះចំនួន៤០គក្រ ។
ចំពោះជនសង្ស័យក្រុមការងារមិនអាចឃាត់ខ្លួនបានទេ មូលហេតុ: កម្លាំងយើងតិច៤នាក់ កាណូតយើងធំគឿង ជនសង្ស័យមាន គ្នាច្រើននៅទឹករាក់ ហើយរត់គេចខ្លួនចូលព្រៃអស់ដោយទម្លាក់វត្ថុតាងចោលនៅនិងកន្លែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម