មាតិកា
កិច្ចប្រជុំ ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ របស់ប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២០
77

នារសៀលថ្ងៃពុធ១២កើត ខែបុស្ស ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និង តំណាងខណ្ឌរដ្ឋបាលព្រៃឈើ ជលផលនិង ការិយាល័យនីតិកម្ម បានចូលរួមកិច្ចប្រជុំ ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ របស់ប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្ត នូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាការស្វែងយល់ពីការអនុវត្តច្បាប់ លិខិតបទដ្ឋាននានា ការលំបាក ឬបញ្ហាប្រឈម ដែលអាជ្ញាធរខេត្ត និងមន្រ្តីជំនាញ បានជួបប្រទះនាពេលកន្លងមក។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តមប្រធានក្រុមប្រឹក្សា អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ អភិបាលរងខេត្ត និងប្រធានមន្ទីរអង្គភាពដែលមានពាក់ព័ន្ធផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter