នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ លោក ស សារី អនុប្រធានការិយាល័យកៅស៊ូ បានចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកៅស៊ូ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ដៃគូអភិវឌ្ឍន៍ ធនាគារអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមកៅស៊ូគ្រួសារ អង្គការ FAO អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងមន្រ្តីប្រមាណ ២០០នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៊ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាននាឆ្នាំកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំរយ:ពេល២ ថ្ងៃកន្លងមក ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងការងារគ្រប់គ្រង ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ការរៀបចំ និងការ អនុវត្តលិខិតបទដ្ឋានគតិយុត្ត ការងារបណ្តុះបណ្តាល ការអភិវឌ្ឍន៍កៅស៊ូគ្រួសារ កៅស៊ូក្រុមហ៊ុន សមាគមអភិវឌ្ឍកៅស៊ូកម្ពុជា ទីផ្សារកៅស៊ូ ការនាំចេញ តម្លៃ ផ្ទៃដីដាំដុះ កិច្ចសហប្រតិបត្តិការ អន្តរជាតិ បញ្ហាប្រឈម ទិសដៅនិងផែនការអនុវត្តបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម