ថ្ងៃ សៅរ៍ ១៥ កើត ខែ មាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ៨
ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមការងារចំរុះសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការណ៍ជាមួយ កងកម្លាំងប្រដាប់អាវុធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចខាងលិចកំពង់លួងដល់អូរអាកល់ ឃុំ ស្នាអន្សា និងអូរសណ្ដាន់ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)៖
_របាំងសាច់អួនចំនួន ២ ខ្សែ ប្រវែង ៥២០ម៉ែត្រ
_ ក្បាលបរចំនួន ២ គ្រឿង
_លូកងសាច់អួនចំនួន ១ មាត់
_បង្គោលចំនួន ១៥០ ដើម
_ចាក់លែងត្រីចំរុះទម្ងន់ ២០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម