ថ្ងៃច័ន្ទ២រោច ខែមាឃ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក អ៊ីវ សុខសាន្ត អគ្គាធិការងនៃអគ្គាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់បានបើកកិច្ចប្រជុំសំណេះសំណាលនិងកម្មវិធីចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងនិងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរ ដែលក្រសួងបានណែនាំឱ្យកែលំអកន្លងមករបស់មន្ទីរនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ នាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ-ជលផល ប្រធាន-អនុប្រធាន ការិយាល័យជំនាញទាំង១០ សរុប២០រូប/ស្រី០៤រូប។គោលបំណងនៃការចុះក្រុមប្រតិភូរបស់អធិការកិច្ចរួមមានៈ១.ការងារដឹកនាំនិងគ្រប់គ្រងរបស់មន្ទីរ ២.ការគ្រប់គ្រងមន្រ្តីរាជការ ៣.ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ៤.ការអនុវត្តថវិកាកម្មវិធី ៦.ការសាមគ្គីផ្ទៃក្នុង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម